Serey is utilizing Blockchain technology

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ចូលរួមកិច្ចប្រជុំដឹកជញ្ជូនអាស៊ាន-ចិន ជប៉ុន និងកូរ៉េ

Matteo PolitanoMatteo Politano

 

(ទីក្រុងណៃពិដោ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ចិន លើកទី២៤, កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២៣ និង កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-កូរ៉េ លើកទី១៦ នៅទីក្រុង​ណៃពិដោ​ ប្រទេសមីនយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំជាមួយដៃគូសន្ទនានីមួយៗលោក ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ដោយបានថ្លែងអំណរគុណដល់ដៃគូសន្ទនាទាំងបីដែលបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌទ្វេភាគី។

 

លោករដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រ និងអនុម័តផែនការសកម្មភាពដែលត្រូវបន្តអនុវត្តក្រោយឆ្នាំ២០២៥ ក៏ដូចជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងដៃគូសន្ទនា ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការដឹកជញ្ជូន ដែលមានលក្ខណៈជាក់ស្តែង ទស្សនវិស័យអនាគត និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។

 

Cambodian Minister Attends ASEAN-China, Japan, and Korea Transportation Meetings

Peng Pothina, Cambodia's Minister of Public Works and Transport, led a delegation to participate in the ASEAN-China, ASEAN-Japan, and ASEAN-Korea transportation ministerial meetings held in Naypyidaw, Myanmar, on November 20, 2025. During the meetings, Minister Pothina expressed gratitude towards the dialogue partners - China, Japan, and Korea - for their active support in the development of transport and logistics sectors within both ASEAN frameworks and bilateral cooperation. The meetings emphasized continued collaboration beyond 2025, with a commitment to advance practical and future-oriented transportation cooperation providing tangible benefits to the public.

 

The ASEAN transport ministers approved three significant documents with the partners, including the ASEAN-China Transport Cooperation Strategic Plan 2026-2035, the ASEAN-Japan Transport Partnership Work Plan 2025-2026, and the ASEAN-Korea Transport Cooperation Roadmap 2026-2030, highlighting a cooperative and strategic approach to regional transport development.

 

0.000 SRY$0.00
Cambodia Update

Comments