

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារាចរណែនាំ១២ចំណុច ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។ សារាចរនេះចេញនៅភ្នំពេញ មានគោលបំណងឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត រៀបចំកម្មវិធីអបអរទិវាវប្បធម៌ជាតិឱ្យទូលំទូលាយ ចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីលើកតម្លៃ ការថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវដឹកនាំការផ្សព្វផ្សាយអំពីទិវានេះ នៅតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌ និងសហការជាមួយក្រសួង ទីភ្នាក់ងារ និងវិស័យឯកជនផ្សេងៗ ដើម្បីពង្រីកការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងតាមមូលដ្ឋាន។
ក្រសួងព័ត៌មាន ត្រូវជំរុញអង្គការផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមបង្ហាញសកម្មភាពទាក់ទងនឹងទិវាវប្បធម៌ជាតិ ខណៈក្រសួងអប់រំ និងក្រសួងវប្បធម៌ ត្រូវបញ្ចូលខ្លឹមសារទិវានេះ និងសកម្មភាពបង្ហាញប្រពៃណីវប្បធម៌ នៅគ្រឹះស្ថានសិក្សា។ ក្រសួងទេសចរណ៍ និងក្រសួងការបរទេស ត្រូវផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងសហគមន៍ខ្មែរនៅបរទេស ផងដែរ។ ក្រសួងធម្មការ និងសាសនា ត្រូវបំផុសឱ្យមានសកម្មភាពវប្បធម៌នៅវត្តអារាម និងទីសក្ការៈ ខណៈក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវធានាសន្តិសុខក្នុងអំឡុងពេលអបអរ។ រដ្ឋបាលរាជធានី-ខេត្ត សាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ត្រូវលើកទង់ បដាស្លោក និងរៀបចំសកម្មភាពសិល្បៈវប្បធម៌ ព្រមទាំងបង្ហាញពាក្យស្លោក ដូចជា 'វប្បធម៌រលត់ ជាតិរលាយ' និង 'វប្បធម៌ជាព្រលឹង និងអត្តសញ្ញាណជាតិ' និងជំរុញឱ្យអ្នកចូលរួមស្លៀកពាក់សមរម្យតាមបែបប្រពៃណីខ្មែរ។
Hun Manet issues 12-point guidance for 28th National Culture Day 2026
Cambodian Prime Minister Hun Manet has issued a 12-point directive to guide the organisation of the 28th National Culture Day on 3 March 2026. The circular, released in Phnom Penh, instructs ministries, state institutions and sub-national administrations to celebrate National Culture Day widely from 3 March until the Khmer Traditional New Year, with activities aimed at promoting preservation, protection and sustainable development of national culture. The Ministry of Culture and Fine Arts is tasked with leading publicity efforts, showcasing key achievements in safeguarding cultural heritage at world heritage sites and cultural tourism areas, and coordinating with other ministries, local authorities, organisations and the private sector to expand cultural promotion both on the ground and via social media.
The directive calls on the Ministry of Information to mobilise all state and private media to cover activities related to National Culture Day, while the Ministries of Education and Culture are to integrate cultural content and traditional practice activities into schools and universities. The Ministry of Tourism and the Ministry of Foreign Affairs must promote the day to domestic and international tourists and to Cambodian communities abroad. The Ministry of Cults and Religion is asked to encourage cultural activities at pagodas and religious sites, and the Interior and Defence ministries to ensure security during events. Capital and provincial administrations, factories, enterprises, schools and communities are urged to display national flags, cultural slogans such as 'When culture fades, the nation dissolves' and to organise appropriate cultural performances, with all participants encouraged to wear traditional attire.

Comments