Serey is utilizing Blockchain technology

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពង្រឹងសេវាសុខាភិបាលនៅក្រចេះ

Cambodia Health DepartmentCambodia Health Department

 

(ក្រចេះ)៖ ដោយទទួលបានការណែនាំលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ចំនួន​០៤។ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ក្រចេះ​ រួម​មាន​ មន្ទីរពេទ្យ​បង្អែក​ឆ្លូង​ មន្ទីរ​ពេទ្យ​បង្អែក​ព្រែក​ប្រសព្វ​ មន្ទីរ​ពេទ្យ​បង្អែក​ស្នួល​ និង​មន្ទីរពេទ្យ​បង្អែក​សំបូរ​ ចាប់​ពី​ថ្ងៃទី២០​ដល់​ថ្ងៃ​ទី​២៤ខែតុលា​ ឆ្នាំ២០២៥។ ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ​ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ​ ជូនប្រជាពលរដ្ឋដោយសមធម៌។

 

លោក​បណ្ឌិតបញ្ចាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ក្នុងមួយឆ្នាំចុះ២ដង នេះជាលើកទី៥ហើយ ដែលបានចុះមកខេត្តក្រចេះ។ លោក​បណ្ឌិតបានកោតសរសើរអំពីការរីកចម្រើនជាបន្តបន្ទាប់​របស់មន្ទីរពេទ្យបង្អែកនីមួយៗ ។ លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូន​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News ថា​ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូពីសុខភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច។

 

Cambodia Strengthens Provincial Hospitals

 

Cambodia's Ministry of Health has dispatched senior officials to enhance the quality of healthcare services at four district hospitals in Kratie province. Dr. Keo Rotha, Secretary of State for the Ministry of Health, along with Deputy Secretary Buntha, made the visit from October 20 to 24, 2025. During the visit, Dr. Rotha conveyed messages of the Minister of Health's appreciation and greetings to the healthcare staff at these hospitals. He emphasized the need for continuous dedication to providing high-quality, efficient, and equitable healthcare services to all citizens, especially the underprivileged.

 

Dr. Rotha remarked that this marks the fifth visit to strengthen district hospital services in Kratie within a year. The team praised the consistent progress of these hospitals, underscoring the government's commitment to public health, as part of the policies championed by former Prime Minister Hun Sen and continued under Prime Minister Hun Manet. These strategies aim to elevate the national health system, reduce patient transfer costs to national hospitals, and prevent citizens from financial burdens.

 

467.361 SRY$0.00
Cambodia Update

Comments