

ក្រសួងទេសចរណ៍ ធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅការងារថ្មីសម្រាប់ឆ្នាំ២០២៦ នៅស្ថានទីស្ដីការក្រសួង ក្នុងទីក្រុងភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញដឹកនាំពីរដ្ឋមន្ត្រី ហួត ហាក់ ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការទាំង៦ ក្នុងបរិបទរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត។ រដ្ឋមន្ត្រីបានស្តាប់របាយការណ៍សង្ខេបពីនាយកដ្ឋានជំនាញនានា ជាពិសេសអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរផ្នែកបច្ចេកទេស និងរដ្ឋបាល ដែលទាក់ទងនឹងការអភិវឌ្ឍវិស័យទេសចរណ៍។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងតំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សរុប ១១៥នាក់ ដែលបង្ហាញពីការចូលរួមសកម្មរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ក្រសួងរំពឹងថា លទ្ធផលកិច្ចប្រជុំនេះ នឹងជួយកែលម្អផែនការងារ និងកំណត់អាទិភាពច្បាស់លាស់សម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបម្រើគោលនយោបាយរដ្ឋាភិបាលក្នុងការលើកទឹកចិត្តន៍សេដ្ឋកិច្ចជាតិ។
Tourism Ministry reviews 2025 results and sets 2026 work directions
Cambodia's Ministry of Tourism convened a review meeting on 25 December 2025 to assess its 2025 performance and set work directions for 2026 at its headquarters in Phnom Penh. The session was chaired by Minister Huot Hak and focused on monitoring progress by six committees and sub-committees in preparing the ministry's annual conference on 2025 results and 2026 planning. Technical departments under the General Directorate presented concise reports highlighting key achievements, shortcomings, operational challenges and requests for additional support needed to advance tourism development.
The meeting brought together the standing secretary of state, secretaries of state, under-secretaries of state, directors-general, deputy directors-general and department heads, along with representatives of capital and provincial tourism departments connected via Zoom, for a total of 115 participants. Their discussions aimed to align national and subnational implementation, improve planning and prioritisation for 2026, and strengthen coordination across the sector. The ministry expects that the conclusions from this meeting will help refine policies and action plans to support tourism growth, enhance management and oversight, and contribute to the Royal Government's broader efforts to stimulate the national economy through tourism.

Comments