Serey is utilizing Blockchain technology

ស្ថានភាពជំនន់ទឹកភ្លៀងអាសន្នក្នុងខេត្តពោធិ៍សាត់

Flooding in PursatFlooding in Pursat

 

ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ដែលសម្រុកបុកពីក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើ នៃស្រុកភ្នំក្រវាញ និងស្រុកវាលវែង រួមមានស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងពោធិ៍សាត់ បាននឹងកំពុងដាក់សម្ពាធ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ពិសេសចំណុចព្រៃញី ក្បាលហុង និងលលកស។ ជាក់ស្តែងនាវេលាម៉ោង ០២ និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ជួយទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាព។

 

ជុំវិញគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានបញ្ជាក់អំពីស្ថានភាពទឹក អាចបន្តជន់លិចចន្លោះពី២ថ្ងៃ និងអាចបែកវាលស្រកចុះទៅវិញជាបន្តបន្ទាប់ ប្រសិនបើស្ថានភាពក្បាលស្ទឹងធំទាំងបី នៅប៉ែកខាងលើ គ្មានភ្លៀងធ្លាក់។ ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ជាពិសេសនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់គ្រប់គ្រងកូនចៅ ទ្រព្យសម្បត្តិមានតម្លៃ ក៏ដូចជាសត្វពាហនៈ ដែលអាចបង្កគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុ។

 

Flood Situation Threatening Residents in Pursat

The flooding situation along the Pursat River, exacerbated by overflow from the upper areas of Phnom Kravanh and Veal Veng districts, continues to pressure the city of Pursat and Kandieng district. At 2:45 AM on November 20, 2025, under high alert, Governor Phoeung Ratha of Pursat Province intervened to prevent further water damage and evacuate residents to safety.

 

Regarding this natural disaster, the governor highlighted that while the flooding may persist for two more days, it could subside intermittently, provided there is no further rainfall in the upper regions. He also urged citizens living along the river, particularly in Kandieng district and Pursat city, to remain vigilant and manage their valuable assets and livestock to prevent loss or damage.

 

348.037 SRY$0.00
Cambodia Update

Comments