
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។ សារនេះបង្ហាញពីប្រវត្តិកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនក្នុង និងក្រៅប្រទេស ដឹកនាំដោយតួអង្គសំខាន់ៗ រួមមាន ហេង សំរិន ជា ស៊ីម ហ៊ុន សែន និងវិរៈជនស្នេហាជាតិជាច្រើន។ រណសិរ្សបានដឹកនាំការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះនៅថ្ងៃទី ៧ មករា ១៩៧៩។
សម្តេចបានរំលឹកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានប្តូរឈ្មោះជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាអង្គការមហាជននាំមុខរបស់គណបក្សប្រជាជនកម្ពុជា កើតឡើងនៅតំបន់រំដោះភូមិជើងឃ្លូ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាមិត្តភក្ដិលើពិភពលោក បានរួមគ្នាក្នុងកម្លាំងមហាសាមគ្គី ដើម្បីបញ្ចប់របបខ្មៅងងឹត និងបើកឱកាសឲ្យប្រជាជនបានស្ដារកំណើតជាតិឡើងវិញ។ សម្តេចលើកឡើងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ និងជ័យជម្នះ ៧ មករា នោះក៏មិនមានសិទ្ធិសេរីភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ហើយវាគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ។
Hun Sen Marks 47th Anniversary of Cambodian United Front
Hun Sen, President of the Senate, issued a message on 2 December 2025 to mark the 47th anniversary of the founding of the Cambodian United Front for the Development of the Motherland, known as the 2 December Front. In his remarks, he recalled that the original Kampuchean United Front for National Salvation was formed from a broad alliance of Cambodians inside and outside the country, led by Heng Samrin, Chea Sim, Hun Sen and other nationalist figures, to overthrow the Khmer Rouge genocidal regime. The front, with support from Vietnamese volunteer forces, achieved victory over Democratic Kampuchea on 7 January 1979.
Hun Sen noted that the front has since been renamed the Cambodian United Front for the Development of the Motherland and now serves as a mass organization aligned with the Cambodian People's Party. He highlighted its origins in the liberated zone at Cheung Klu village, 2 December commune, Snuol district, Kratie province, and stressed that Cambodian people, together with international friends, united to end what he called the darkest period in the country's history. He stated that without the 2 December founding of the front and the 7 January victory, Cambodia would not enjoy today's freedom, rights and reconstruction, describing this as a historical truth.

Comments