Serey is utilizing Blockchain technology

អភិបាលខេត្តប៉ៃលិនពិនិត្យវឌ្ឍនភាពសួនប៉ៃលិនមរតកតេជោ

Matteo PolitanoMatteo Politano

 

នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្ត ជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្ដ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

 

លោកស្រីបណ្ឌិត បានលើកឡើងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ដើម្បីបង្ហាញពីវប្បធម៌ កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាព។ លោកស្រ្ដីបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នា ជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈដោយការរួមគ្នាមានអត្ថប្រយោជន៍នៅចំពោះមុខ។

 

Pailin Governor Inspects Techo Heritage Park Construction

On the afternoon of November 21, 2025, Dr. Ban Sreiroth, the Governor of Pailin, accompanied by a team of specialists, inspected the progress of 'Techo Heritage Park' construction. Located alongside Pailin River, the project aims to serve public interests, especially by attracting both local and international tourists, which would help stimulate the local economy and improve residents' livelihoods.

 

The Governor highlighted that the infrastructure development also aims to exhibit a culture of gratitude, recalling the heroism and achievements of Samdech Techo Hun Sen in pursuing peace. She urged the public to collaborate in maintaining public properties, emphasizing the mutual benefits of such cooperation.

 

439.237 SRY$0.00
Cambodia Update

Comments