

យុវជន និងយុវតីជិត ១ពាន់នាក់ មកពីតាមរាជធានី និងខេត្តទូទាំងប្រទេស បានពាក្យចូលរួមការប្រកួតប្រជែងច្នៃប្រឌិត ក្រោមយុទ្ធនាការសុខភាព «អំណោយសុខភាពពីធម្មជាតិ» ដើម្បីចូលរួមជួយដល់ការថែទាំ និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះ មានវិញ្ញាសាចំនួន៣ រួមមាន៖ ការប្រកួតរូបថត, ការប្រកួតរចនាផ្ទាំងផ្សព្វផ្សាយ និងការប្រកួតវីដេអូអប់រំខ្លី។ សូមបញ្ជាក់ថា มនែ្មការប្រកួតចាប់ផ្តើម អ្នករៀបចំកម្មវិធីបានធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ និងវិទ្យាល័យចំនួន៥០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីការប្រកួតប្រជែងតាំងពីដើមខែមិថុនា ឆ្នាំ២០២៥ ដោយពាំនាំនូវចំណេះដឹងអំពីសុខភាព ការប្រើប្រាស់ពេលវេលា និងការជ្រើសរើសរបបអាហារដែលមានជីវជាតិ ជូនទៅកាន់សិស្ស និស្សិតជិត ១ម៉ឺននាក់ តាមរយៈវគ្គសិក្ខាសាលាដោយវេជ្ជបណ្ឌិតជំនាញ។
បន្ទាប់ពីការផ្សព្វផ្សាយ សាធារណជន និងសិស្សនិស្សិតជិត ១ពាន់នាក់ មានការចាប់អារម្មណ៍ និងបានដាក់ពាក្យពីស្នាដៃច្នៃប្រឌិតរបស់ខ្លួនចូលរួមប្រកួតប្រជែងក្នុងកម្មវិធី។ នេះបង្ហាញថា យុវជនកម្ពុជាពោរពេញទៅដោយសមត្ថភាព គំនិតច្នៃប្រឌិត និងការចែករំលែកសកម្មភាពជាវិជ្ជមានដល់មនុស្សជុំវិញខ្លួនយ៉ាងពិតប្រាកដ។ ការប្រកួតច្នៃប្រឌិតទាំង ០៣វិញ្ញាសារបស់ទឹករ៉ែធម្មជាតិ អូ គូលែន បានជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៣០រូបដែលបានបង្ហាញតាមគ្រប់លក្ខខណ្ឌ និងពីគំនិតច្នៃប្រឌិត។
Nationwide Youth Engagement in Health Campaign
Nearly one thousand youths from across Cambodia participated in an innovation competition under the health campaign 'Gifts of Health from Nature' to contribute to the health care and promotion of well-being among Cambodian citizens. The competition included three categories: photography, poster design, and short educational videos. Prior to the event, organizers visited 50 universities and high schools nationwide to promote the competition starting from early June 2025, sharing knowledge on health, time management, and nutritional diet selection through seminars conducted by expert physicians.
Following the campaign's promotion, nearly 1,000 public members and students expressed interest and submitted their innovative work to participate in the competition. This reflects the Cambodian youth's capacity, creative ideas, and their genuine positivity shared with those around them. The competition selected 30 winners across the three domains based on criteria and innovation, showcasing their creativity with a vast array of other submitted works over the last six months.

Comments