

គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង។ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកន្លែងតាំងពិពណ៍ នៃកិច្ចប្រជុំកំពូល COP30 ក្នុងទីក្រុង Belém ប្រទេស Brazil។ យោងតាមលោក Celso Sabino រដ្ឋមន្ត្រីទេសចរណ៍ប្រេស៊ីល មូលហេតុនៃអគ្គីភ័យនៅទីកន្លែង COP30 មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកបានលើកឡើងថា អាចបណ្តាលមកពីបញ្ហាអគ្គិសនី។
សមត្ថកិច្ចបានចំណាយឧបករណ៍សវាសធ្វើការជម្លៀសមនុស្សចេញជាបន្ទាន់ នៅពេលមានអគ្គីភ័យកើតឡើងនេះ។ ព្រឹត្តិការណ៍នេះមិនបង្កឱ្យមានការបាត់បង់ជីវិតនិងប៉ះពាល់ដល់ប្រតិភូទេ។ កិច្ចប្រជុំCOP30 កំពុងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
Fire Incident at COP30 Climate Summit: Cambodian Delegation Safe
The Cambodian delegation led by Dr. Eang Sophalleth, Minister of Environment, is safe following a fire outbreak. The fire occurred around 2 PM on November 20, 2025, at the COP30 Climate Summit exhibition area in Belém, Brazil. According to Brazil's Tourism Minister Celso Sabino, the exact cause of the fire is yet to be determined, but it is suspected to be due to electrical issues.
No injuries or fatalities were reported as emergency services promptly evacuated the area. The COP30 Summit is taking place in Belém, Brazil, from November 10 to 21, 2025, addressing key climate issues with over 50,000 participants from approximately 200 countries.

Comments