

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញជាច្រើនប្រភេទ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។ អនុក្រឹត្យនេះ ត្រូវបានបញ្ចេញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មានគោលបំណងបន្ថយបន្ទុកពន្ធលើទំនិញសំខាន់ៗ ដូចជា កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែន និងឧបករណ៍មន្ទីរពិសោធន៍ ដោយបញ្ចុះអត្រាពន្ធនាំចូលពី១៥% និង៧% ចុះមក ០%។ រដ្ឋាភិបាលក៏បានបញ្ចុះពន្ធនាំចូលពី១៥% មក ៧% លើបន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុក និងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម។
មុខទំនិញខ្លះទៀតក៏ទទួលបានការបន្ថយពន្ធយ៉ាងច្រើន ដូចជា ថ្នាំលាបការពារសំណឹកលើតួនាវា បញ្ចុះអត្រាពន្ធនាំចូលពី៣៥% មក ៧% ខណៈឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន ត្រូវបានបញ្ចុះពី៣៥% មក ១៥%។ រដ្ឋាភិបាលក៏បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង ហើយបញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើអាគុយយានយន្តអគ្គិសនី។ ការកែសម្រួលនេះរំពឹងថា នឹងជំរុញការនាំចូលបច្ចេកវិទ្យា និងគ្រឿងបរិក្ខារថ្មីៗ កាត់បន្ថយតម្លៃទំនិញសម្រាប់ប្រជាពលរដ្ឋ និងលើកកម្ពស់ការវិនិយោគក្នុងវិស័យយានយន្តអគ្គិសនី និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗនៅកម្ពុជា។
Cambodia cuts import duties and special taxes on key goods from 2026
The Cambodian government has issued a new sub-decree to revise import duty rates and special taxes on a range of goods, with the changes taking effect from 1 January 2026. According to the sub-decree dated 23 December 2025, the measures aim to reduce tax burdens on priority products and support technology adoption and electric vehicles. Import duties on live chicks, computers and accessories, antennas and accessories, and laboratory equipment and spare parts will be reduced from 15 percent and 7 percent to 0 percent. Duties on glass wool panels, blenders and fruit and vegetable juicers, electric rice cookers, battery chargers, sanitary pads and diapers will fall from 15 percent to 7 percent.
Other items will see substantial cuts, including anti-corrosion marine paints whose import duty will drop from 35 percent to 7 percent. Electric ovens and grills, as well as limousine-type passenger cars, will have duties reduced from 35 percent to 15 percent. Special tax rates will also be lowered, with electric vehicle motors, vacuum cleaners and audio equipment falling from 10 percent to 0 percent, and electric vehicle batteries reduced from 10 percent to 5 percent. The government expects these adjustments to help lower consumer prices, encourage investment in electric mobility, and facilitate greater access to modern equipment and technology in Cambodia.

Comments