

ថ្ងៃទី៤ មករា ២០២៦ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងជំនួយមនុស្សធម៌ពីមូលនិធិ Global Life Sharing នៃសាធារណៈរដ្ឋកូរ៉េ ប្រមាណជាង ២,៣០០,០០០ ដុល្លារអាមេរិក ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ។ អំណោយរួមមានថវិកា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងជនភៀសសឹក ដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់ភាគីថៃ។ ក្នុងពេលប្រគល់អំណោយ លោក ម៉ម ប៊ុននាង បានបញ្ជូនសារសួរសុខទុក្ខ និងរំលែកទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា តាងសម្តេចតេជោ ហ៊ុន សែន និងអនុប្រធានព្រឹទ្ធសភាទាំងពីរ ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
លោក ម៉ម ប៊ុននាង បញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា កំពុងអនុវត្តយន្តការពីរ ដើម្បីការពារអធិបតេយ្យ និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ គឺការចូលរួមជាមួយអាជ្ញាធរ និងប្រជាជននៅមូលដ្ឋាន និងការប្រើការទូតសភានៅលើវេទិកាអន្តរជាតិ ដោយគោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ និងមិនឲ្យខ្សែព្រំដែនផ្លាស់ប្តូរតាមកម្លាំង។ ម្ដងទៀត លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន វីដេអូ និងរូបភាពអំពីសកម្មភាពយោធា និងផ្លូវផ្គត់ផ្គង់របស់កងទ័ព និងជនភៀសសឹកលើបណ្តាញសង្គមទាំងអស់។ ខាងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអរគុណ និងប្តេជ្ញាបែងចែកជំនួយឲ្យដល់ដៃអ្នកទទួលពិតប្រាកដ ដោយមានតម្លាភាព និងប្រសិទ្ធភាព។
Cambodian Senate Delivers Korean Humanitarian Aid to Kampong Speu
On 4 January 2026, Mam Bun Neang, chairman of the Senate Commission on Investigation, Clean-up and Anti-Corruption, led a Senate delegation to hand over donations from Senate President Hun Sen and humanitarian assistance from the Republic of Korea's Global Life Sharing foundation to the Kampong Speu provincial administration, worth more than 2.3 million US dollars. The aid package includes funds, medicines, medical equipment and daily necessities to support poor families, vulnerable groups and internally displaced people affected by recent Thai attacks along the border. During the ceremony, Mam Bun Neang conveyed greetings and sympathy from the Senate leadership to provincial authorities, civil servants and residents in Kampong Speu.
Mam Bun Neang said the Cambodian Senate is using two main mechanisms to respond to the current tensions with Thailand: close engagement with local authorities and communities, and active parliamentary diplomacy at international forums, in line with international law and existing treaties, while upholding the principle that borders cannot be changed by force. He expressed gratitude to Global Life Sharing, led by Kim Jong-nam, for its continued humanitarian support channelled through the Senate. Kampong Speu governor Cheam Chansophorn thanked the Senate and the Korean foundation, and pledged to distribute the assistance transparently and effectively to the most needy and displaced people. Mam Bun Neang also urged the public to immediately stop posting or sharing any information, videos or images that reveal military operations or supply routes of armed forces and displaced civilians on social media.

Comments