Serey is utilizing Blockchain technology

លោកស្រីហេង វ៉េងហ៊ាង ឧបត្ថម្ភម៉ូតូ ១០គ្រឿង

Matteo PolitanoMatteo Politano

 

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីអ្នកឧកញ៉ា ហេង វ៉េងហ៊ាង បានផ្តល់អំណោយម៉ូតូម៉ាក (HONDA Wave) ចំនួន១០គ្រឿង ជូនដល់អង្គភាពកងទ័ពជួរមុខទិសទី១ ខេត្តបន្ទាយមានជ័យ។ ចំណុះឱ្យយោធភូមិភាគទី៥ សម្រាប់បម្រើកិច្ចការងារប្រចាំថ្ងៃ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

 

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទហាននៃកម្លាំងជួរមុខទិសទី១ បន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវការយកចិត្តទុក្ខដាក់ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ក្នុងន័យសមរភូមិក្រោយគាំទ្រសមរភូមិមុខ របស់លោកស្រីអ្នកឧកញ៉ា ហេង វ៉េងហ៊ាង និងស្វាមី ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ បវរសួស្តី ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Heng Vengheang Donates 10 Motorcycles to Military

On November 20, 2025, Madam Okhna Heng Vengheang donated 10 HONDA Wave motorcycles to the First Frontline Forces in Banteay Meanchey province. These vehicles are for the Fifth Military Region to support daily operations in defending the integrity of Cambodia's territory and citizens.

 

The commander, deputy commanders, officers, and soldiers of the First Frontline in Banteay Meanchey expressed deep gratitude for the compassion and encouragement from Madam Heng Vengheang and her family. They also wished her family health and success in all endeavors, along with blessings of longevity, prosperity, happiness, and strength.

 

0.000 SRY$0.00
Cambodia Update

Comments