

ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស ចូលរួមក្នុងពិព័រណ៍សិប្បកម្ម និងមុខរបរលើកទី១៥ នៅសាល Pavillon Baltard ក្នុងទីក្រុង Nogent-sur-Marne ប្រទេសបារាំង ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិព័រណ៍មានរយៈពេល៣ថ្ងៃនេះ ត្រូវបានគាំទ្រដោយ Forum Francophone des Affaires មានគោលបំណងលើកកម្ពស់ភាពច្នៃប្រឌិត ការសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសនិយាយភាសាបារាំង និងបង្ហាញស្នាដៃពីសិប្បករ សហគ្រិន និងម្ចាស់ស្នាដៃសិល្បៈពីបណ្តាប្រទេសជាច្រើន។ ក្នុងនាមជាប្រទេសកិត្តិយស កម្ពុជាទទួលបានស្តង់ចំនួន១៥ សម្រាប់តាំងបង្ហាញសិប្បកម្មប្រពៃណី និងទំនើប រួមមានផលិតផលសូត្រ គ្រឿងអលង្ការ ចម្លាក់ វត្ថុផលិតពីក្រចៅ កក់ ផលិតផលកសិកម្មដូចជាម្រេចកំពត គ្រាប់ស្វាយចន្ទី ត្រីងៀត និងស្នាដៃគំនូរ និងសិល្បៈផ្សេងៗពីសិល្បករខ្មែរដ៏ល្បី។
ក្នុងព្រឹត្តិការណ៍នេះ ស្តង់កម្ពុជាចំនួនពីរ បានទទួលរង្វាន់ស្តង់ល្អបំផុតប្រចាំឆ្នាំ២០២៥ រួមមានស្តង់របស់សិល្បករ នូ សារី ដែលបង្ហាញសិល្បៈបែប Impressionnisme និងស្តង់ក្រុម Yuvachun ខ្មែរនៅបារាំង ដែលតាំងបង្ហាញក្រណាត់សូត្រខ្មែរដ៏ល្អឆ្នើម បង្កើនកិត្តិយសសិប្បកម្មខ្មែរ លើឆាកអន្តរជាតិ។ ដើម្បីអបអរសាទរ ការជ្រើសរើសនេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំបារាំង លោក លុយ ដាវីត បានរៀបចំអាហារពេលល្ងាចនៅនិវេសន្នដ្ឋាន ជាមួយការចូលរួមពីប្រធាន Forum Francophone des Affaires តំណាងរាស្ត្របារាំង អ្នកការទូត និងភ្ញៀវកិត្តិយសជាច្រើន។ លោកលើកឡើងថា មុខរបរសិប្បកម្មគឺជាមរតកសំខាន់ ត្រូវផ្ទេរទៅជំនាន់ក្រោយ ដោយវិជ្ជាជីវៈ និងភាពច្នៃប្រឌិត និងការចូលរួមលើកនេះ ជួយផ្សព្វផ្សាយវប្បធម៌ជាតិ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងគាំទ្រយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។
Cambodia Honoured at French Craft and Trades Fair
Cambodia has been selected as the guest country of honour at the 15th Crafts and Trades Fair held at Pavillon Baltard in Nogent-sur-Marne, France, from 28 to 30 November 2025. Supported by the Forum Francophone des Affaires, the three-day event aims to promote creativity and strengthen economic and cultural cooperation among French-speaking countries, bringing together artisans, entrepreneurs and renowned artists from multiple member states. As the honoured country, Cambodia received 15 booths to showcase both traditional and contemporary craft products to international visitors, including silk textiles, jewellery, carvings, items made from rattan and water hyacinth, agricultural products such as Kampot pepper, cashew nuts and dried fish, as well as paintings and other works by prominent Cambodian artists.
Two Cambodian booths won the 2025 Best Booth Award, namely the stand of artist Nou Sary, featuring impressionist-style artworks, and the stand of the Yuvachun Khmer association in France, which presented high-quality Khmer silk fabrics, further raising the profile of Cambodian crafts on the international stage. To mark the occasion, Cambodian Ambassador to France Kuy David hosted a dinner reception at the ambassador's residence attended by Forum Francophone des Affaires President Steve Gentili, French parliamentarians, foreign diplomats and cultural and economic figures. The ambassador stressed that the craft sector is an important heritage to be passed to the next generation with professionalism and innovation, and said Cambodia's participation helps promote national culture, expand trade cooperation and support the country's economic diplomacy strategy.

Comments