Serey is utilizing Blockchain technology

អគ្គនាយកដ្ឋានពន្ធដារ នឹងប្រើ AI និង GDT HomeTax សម្រួលការបង់ពន្ធ

Matteo PolitanoMatteo Politano

 

មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹងនាំយកប្រព័ន្ធបញ្ញាសិប្បនិម្មិត AI មកប្រើក្នុងការគ្រប់គ្រងពន្ធដារ ដើម្បីធ្វើឱ្យអ្នកជាប់ពន្ធអនុលោមភាព និងបង់ពន្ធបានកាន់តែងាយស្រួល។ ការប្រាប់ព័ត៌មាននេះធ្វើឡើងក្នុងវេទិកាពិភាក្សាអំពីនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីសមាហរណកម្ម នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ២០២៦ កាលពីថ្ងៃទី៤ មីនា ២០២៦ នៅភ្នំពេញ ដែលលោកស្រី ប៊ុន នារី អគ្គនាយករង បានលើកឡើងថា ការប្រើ AI សម្រាប់រដ្ឋបាលសារពើពន្ធ នឹងជួយបង្កើនសមត្ថភាព ប្រសិទ្ធភាព តម្លាភាព និងជំនឿទុកចិត្តលើការបង់ពន្ធ នៅពេលដែលប្រទេសជាច្រើនទូទាំងពិភពលោកក៏កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ។

 

ដើម្បីបន្តកែទម្រង់ និងធ្វើឱ្យសេវាពន្ធដារខិតជិតប្រជាពលរដ្ឋ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា GDT HomeTax ជាផ្លូវការ ដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធពិនិត្យ និងបំពេញកាតព្វកិច្ចសារពើពន្ធតាមទូរស័ព្ទដៃ និងកុំព្យូទ័រ ដោយរហ័ស សាមញ្ញ និងមានសុវត្ថិភាព។ លោក គង់ វិបុល អគ្គនាយកអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា GDT HomeTax គឺជាច្រកឌីជីថលតែមួយ សម្រាប់ទទួលសេវាពន្ធដារ ដែលបានបញ្ចូលប្រព័ន្ធ និងកម្មវិធីបច្ចុប្បន្នចំនួន ៨៣ ចូលមកជាកន្លែងតែមួយ ដើម្បីសម្រួលការប្រកាសពន្ធ បង់ពន្ធតាមអេឡិចត្រូនិក និងបំពេញបែបបទនានា ដែលត្រូវបានគេរំពឹងថានឹងកាត់បន្ថយបន្ទុក និងពេលវេលារបស់អ្នកជាប់ពន្ធយ៉ាងច្រើន។

 

Cambodia Tax Department to Use AI and GDT HomeTax to Ease Compliance

The General Department of Taxation in Cambodia plans to deploy artificial intelligence to improve tax administration and make it easier for taxpayers to comply and pay taxes. The announcement was made by Deputy Director General Bun Nary during a panel on innovation and integrated ecosystems at the ASEAN Cambodia Business Summit 2026 on 4 March in Phnom Penh, where she said AI in tax administration is expected to boost capacity, efficiency, transparency and trust, in line with a global trend of using AI in tax management.

 

As part of broader tax reform and digitalisation, the department has officially launched the GDT HomeTax system, a modern digital platform that allows taxpayers to check their records and fulfil tax obligations via mobile phone or computer in a fast, simple and secure way. GDT Director General Kong Vibol described GDT HomeTax as a single digital gateway for Cambodia's tax administration, consolidating 83 existing systems and applications into one entry point. The platform centralises key services including electronic filing, e-payment and online forms, aiming to reduce administrative burdens, lower compliance costs and encourage more timely and transparent tax payments by individuals and businesses.

 

980.343 SRY$0.00
Cambodia Update

Comments