

អត្ថបទស៊ីជម្រៅ Fresh Exclusive ថ្លែងថា សត្រូវបានបើកការវាយប្រហារព្រំដែនលើកម្ពុជារយៈពេល១១ថ្ងៃ ដោយប្រើអាវុធធុនធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែកលើភូមិកសិករ និងតំបន់រស់នៅរបស់ពលរដ្ឋ បង្កការស្លាប់របួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ប្រាសាទបុរាណខ្មែរតាមខ្សែព្រំដែនក៏រងការខូចខាត ខណៈទាហានថៃត្រូវបានចោទថាប្លន់យកតំបន់ដីខ្មែរខ្លះ និងដោតទង់ជាតិរបស់ខ្លួនលើដីកម្ពុជា ជាការរំលោភអធិបតេយ្យ និងច្បាប់អន្តរជាតិ។ អត្ថបទបញ្ជាក់ថា ការកាន់កាប់ដោយកម្លាំង និងការដោតទង់មិនអាចផ្លាស់ប្តូរអត្តសញ្ញាណ និងស្ថានភាពរដ្ឋឯករាជ្យរបស់កម្ពុជា ដែលត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសជាង១៩០ទទួលស្គាល់ទេ។
អត្ថបទលើកទឹកចិត្តឲ្យប្រជាជនកម្ពុជារក្សាសាមគ្គីភាព សីលធម៌ជាតិ និងការតស៊ូតាមផ្លូវច្បាប់ និងការទូត ទប់ទល់នឹងការឈ្លានពានខាងក្រៅ និងអំពើវិទ្ធង្សនាខាងក្នុងពីក្រុមជ្រុលនិយមខ្មែរ ដែលត្រូវបានចោទថាកំពុងញុះញង់បំបែកជាតិ និងបំរើផលប្រយោជន៍បរទេស។ អត្ថបទអះអាងថា កម្ពុជាមិនអាចរលាយពីផែនទី ព្រោះសត្រូវគ្មានសមត្ថភាពច្បាប់ ឬនយោបាយអន្តរជាតិលុបបំបាត់អត្តសញ្ញាណជាតិខ្មែរបានឡើយ ខណៈសកម្មភាពជួយជ្រោមជ្រែងពីព្រះសង្ឃ ប្រជាជន និងយុវជនចំពោះយុទ្ធជន និងជនភៀសសឹក បង្ហាញពីស្មារតីសាមគ្គីរឹងមាំរបស់ជាតិ។
Cambodia Stresses Unity and Legal Status Amid Border Attacks
A Fresh Exclusive analysis says Cambodia has faced 11 days of Thai military attacks along the border, including heavy weapons and airstrikes on farming villages and civilian areas, causing deaths, injuries and destruction of roads, bridges, schools and ancient Khmer temples. The article accuses Thai forces of seizing some Cambodian territory and raising their flag on Cambodian soil, calling this a violation of sovereignty and international law. It stresses that military occupation and flag planting cannot legally change Cambodia's borders or erase its identity as a fully recognized sovereign state under the UN, supported by historical maps and International Court of Justice decisions.
The piece urges Cambodians to maintain national unity, ethics and a calm, lawful response through diplomacy, warning that the real danger is psychological warfare and internal division, including from Khmer extremist groups accused of serving foreign interests and exploiting the conflict for political gain. Citing public support for frontline troops and displaced civilians as proof of strong solidarity, the article concludes that no foreign power can eliminate Cambodia or the Khmer national identity as long as citizens remain united, reject incitement and defend the country through legal and peaceful means.

Comments