

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការការពារបរិស្ថានមុនការព្យាបាល គឺជាមូលដ្ឋានគ្រឹះសម្រាប់ពង្រីក និងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិឱ្យក្លាយជាសហគមន៍អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ លោកបាននិយាយក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ហៅឱ្យអនុវត្តវិធានការការពារ និងច្បាប់ពាក់ព័ន្ធយ៉ាងម៉ឺងម៉ាត់ ដើម្បីគាំទ្រការអភិវឌ្ឍអេកូទេសចរណ៍តាមទិសដៅរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោករដ្ឋមន្រ្តីបានបន្តថា ការការពារគឺជាវិធានការឈ្នះឈ្នះក្នុងសសរត្ថម្ភទី ២ របស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងបានណែនាំឱ្យអគ្គនាយកដ្ឋានសហគមន៍តំបន់ការពារធម្មជាតិ រៀបចំប្រព័ន្ធតាមដានការគ្រប់គ្រងសហគមន៍ ដើម្បីលើកទឹកចិត្តប្រជាសហគមន៍មូលដ្ឋានឱ្យចូលរួមការពារ និងបង្កើនប្រាក់ចំណូល។ តាមទិន្នន័យ ក្រសួងកំពុងបញ្ចូលតំបន់គោលដៅលំហែបៃតងប្រមាណ ១២៣ ទីតាំង មានគម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតធំ ៣៦ គម្រោង ខ្នាតតូច ៣៩៨ គម្រោង គម្រោងខ្នាតធំដំណើរការល្អ ២៤ និងសហគមន៍ផ្តល់សេវាទេសចរណ៍ធម្មជាតិជាង ៥៣ ដែលភាគច្រើនកំពុងដំណើរការល្អ និងកំពុងរៀបចំបន្ថែម។
Environment Minister stresses protection as basis for carbon-neutral communities
Cambodian Environment Minister Dr Eang Sophalleth said that environmental protection before remediation is the foundation for expanding and developing protected area communities into carbon-neutral communities by 2050. He delivered the remarks at the closing of a workshop on strengthening the management of protected area communities held on 28 November 2025 at the Ministry of Environment, where he called for strict enforcement of conservation measures and relevant laws to support eco-tourism development in line with Prime Minister Hun Manet's recommendations.
The minister described conservation as a win-win measure under the second pillar on greenness in the circular environment strategy and instructed the General Department of Protected Area Community to establish a monitoring system for community management. The aim is to motivate local communities in protected areas to participate in conservation, move towards carbon-neutral status by 2050 and increase their incomes, in line with the government's vision under Prime Minister Hun Manet, who is continuing major achievements of former Prime Minister Hun Sen. According to ministry data, Cambodia has identified about 123 green leisure destinations, including 36 large-scale natural tourism investment projects and 398 smaller nature-linked projects, with 24 large projects operating well and more than 53 community-based eco-tourism services, of which most are operating well or under preparation.

Comments