Serey is utilizing Blockchain technology

តំណាងរាស្ត្រកំពង់ចាម ជំរុញបក្សពង្រឹងសេវាសាធារណៈ និងលើកទឹកចិត្តកូនស្រីរៀនសូត្រ

Matteo PolitanoMatteo Politano

 

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណបក្សនៅស្នាក់ការគណបក្សស្រុកជើងព្រៃ ខេត្តកំពង់ចាម។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងផ្សព្វផ្សាយសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សក្នុងស្រុក។ លោកបានជំរុញឱ្យសមាជិក និងសមាជិកាគណបក្សប្រមាណជាង២០០នាក់ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តភារកិច្ច ជាពិសេសការពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តធ្វើការងារបក្សឱ្យមានប្រសិទ្ធភាពតាមទិសដៅដែលបានកំណត់។

 

លោកបណ្ឌិត ម៉ា ឈឿន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំលះបង់របស់សមាជិកគណបក្ស ក្នុងការបំពេញកិច្ចការងារកន្លងមក រួមទាំងអំឡុងពេលមានបញ្ហាព្រំដែន ដែលបានរួមគ្នាបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ និងនាំឱ្យការងារឆ្នាំចាស់ទទួលបានលទ្ធផលល្អ។ ខណៈពេលដំណើរការកិច្ចប្រជុំនេះ លោកស្រី បណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា និងអនុប្រធានក្រុមការងារគណបក្សស្រុកជើងព្រៃ បានអំពាវនាវឱ្យអាណាព្យាបាលបន្តលើកទឹកចិត្តកូនៗ ឱ្យសិក្សារៀនសូត្រឱ្យបានចប់ ជាពិសេសកូនស្រី ដើម្បីក្លាយជាកម្លាំងមនុស្សសំខាន់សម្រាប់អភិវឌ្ឍគ្រួសារ និងសង្គម។ លោកស្រីក៏លើកទឹកចិត្តក្មេងស្រីឱ្យព្យាយាមយកឈ្នះឧបសគ្គ បន្តសិក្សាឱ្យជ្រៅជ្រះ និងអញ្ជើញឱ្យមកពិគ្រោះខ្លួន នៅពេលប្រឈមបញ្ហាអយុត្តិធម៌។

 

Kampong Cham Lawmaker Urges Stronger Public Service and Girls Education

On 1 February 2026, Kampong Cham lawmaker Dr Ma Chhoeun chaired a party meeting at the Cheung Prey district party office to review work in 2025 and set directions for the coming period. The meeting disseminated guidance from the Cambodian People's Party Central Committee and gathered more than 200 party members and activists from Cheung Prey district. Dr Ma called on all party members to show stronger commitment in implementing assigned tasks, with a particular focus on improving the quality and effectiveness of public services for local residents and ensuring successful implementation of party work at the grassroots level.

 

He praised the dedication and sacrifices of party members, especially during times of border-related tensions, noting that their physical and moral efforts had helped deliver tangible benefits to both the people and the party over the past year. During the same event, Senator Dr Ok Mali, also deputy head of the district party working group, urged parents and guardians in Cheung Prey to encourage their children, especially girls, to complete their studies so they can contribute to family and national development. She called on Khmer girls to overcome obstacles, pursue deeper education as a path to future success, and seek her direct advice if they face injustice or other serious problems.

 

1860.970 SRY$0.00
Cambodia Update

Comments