Serey is utilizing Blockchain technology

អភិបាលខេត្តកោះកុង ប្រារព្ធពិធីបុណ្យអុំទូក

ImageImage

 

កោះកុង៖ លោក ស្រី ឈី វ៉ា អភិបាលខេត្តកោះកុងនៅរាត្រីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋប្រារព្ធព្រះរាជពិធីបុណ្យអុំទូកអកអំបុកបណ្ដាតប្រទីប និងសំពះព្រះខែ ទៅតាមប្រពៃណីជាតិខ្មែរ នៅវត្តទេពនិមិត្តហៅវត្តថ្មីស្ថិតក្នុងភូមិ៣សង្កាត់ស្មាច់មានជ័យក្រុងខេមភូមិន្ទ ខេត្តកោះកុង ។ ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនឹងសំពះព្រះខែ មានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ បានចូលរួមលេងកម្សាន្តនៅក្នុងពិធីនេះ ព្រមទាំងមានឃើញភ្ញៀវទេសចរបរទេសក៏បានមកចូលរួមទស្សនាកម្សាន្តផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កើនភាពសប្បាយរីករាយ។

 

ក្រោយពីបញ្ចប់ពីធី ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុកសំពះព្រះខែ។ លោកស្រីអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិ ដែលបានអញ្ជើញមកកំសាន្តក្នុងទឹកដីខេត្តកោះកុងផងដែរ។

 

Koh Kong Governor Leads Water Festival

On the night of November 5, 2025, Koh Kong Governor Chea Va led officials and citizens in celebrating the traditional Cambodian Water Festival at Wat Tep Nimitt (New Temple) in Chamkei Chei, Khemara Phoumin town, Koh Kong province. The festival included the boat racing, food offerings, floating lanterns, and moon worship, drawing large crowds of locals and international tourists who participated in the festivities. The event served to enhance joy and unity within the community.

 

After concluding the festival activities, Governor Chea Va interacted with citizens and international guests who attended the celebration in Koh Kong. The event underscored the cultural and communal significance of the Water Festival in the region.

 

561.942 SRY$0.00
Cambodia Update

Comments